កម្ពុជា  សិង្ហបុរី ប្រកួតបាល់ទាត់មិត្តភាព សប្បុរសធម៌វ័យចាស់ ដើម្បីប្រមូលថវិការជូនមន្ទីពេទ្យគន្ធបុប្ធា

ភ្នំពេញ៖ ក្រុមកីឡាបាល់ទាត់វ័យចាស់កម្ពុជា បានធ្វើការប្រកួតមិត្តភាពរួមគ្នា ជាមួយក្រុមកីឡាបាល់ទាត់វ័យចាស់សឹង្ហបុរី នាល្ងាចថ្ងៃទី១១ឧសភាឆ្នាំ២០២៤ នៅពហុកីឡដ្ឋានអូឡាំពិក ដើម្បីគៀងគរថវិការប្រមូលថវិការ ជួយដល់មន្ទីពេទ្យគន្ធបុប្ធា។

ប្រាប់ឲ្យដឹង​ក្នុងជំនួបអន្តរជាតិនេះ លោក  រិទ្ធ ឌីកា  អ្នកតំណាងក្រុមបាល់ទាត់វ័យចាស់កម្ពុជា បញ្ជាក់ថា ការបង្កើតឲ្យមានព្រឹត្តការណ៍នេះឡើង គឺសិង្ហបុរី បានដាក់លិខិតមកកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សុំធ្វើការ  ប្រកួតមិត្តភាពវ័យចាស់នេះមានរយៈពេលជា ៣ខែ មកហើយ។ ក្រោយពីមើលឃើញ សារៈសំខាន់នៃការប្រកួតនេះ លោកក៍គិតទៅដល់ ការកៀងគរប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្ដង ។ ពីដំបូងការប្រកួត គ្រោងធ្វើឡើង តែមួយប្រកួតប៉ុណ្ណោះ ដោយសារលោក គិតដល់ផលចំណេញ ជារួមតាម រយៈការ ដើរកម្សាន្តរបស់ក្រុមកីឡាករវ័យ ចាស់សិង្ហបុរី ទើបលោកសម្រេច រៀបចំឲ្យមានពីរប្រកួត ដោយលេង នៅថ្ងៃនេះ មួយប្រកួត និង លេងនៅថ្ងៃស្អែក មួយប្រកួតទៀត ។

សម្រាប់សមាសភាព ក្រុមកម្ពុជា គឺមានអតីតកីឡាករជម្រើសជាតិ  និង មន្រ្តីបម្រើការងារ ក្នុងរដ្ឋាភិបាល  ខណៈដែល សិង្ហបុរី សុទ្ធសឹងជាអ្នកជំនួញ  និង អតីតកីឡាករជម្រើសជាតិ របស់គេផងដែរ ។

លោក រិទ្ធ ឌីកា មានក្ដីរីករាយជាខ្លាំង ដែលគិតមកដល់ពេលនេះ ការប្រកួត បានប្រមូលថវិការជិត ២៥០០ដុល្លារទៅហើយ ខណៈពីដំបូងគិតថា បានត្រឹម២០លានរៀលប៉ុណ្ណោះ ប៉ុន្តែដោយសារមានបណ្តាក្រុមហ៊ុន ធំៗចូលរួម ទើបធ្វើឲ្យចំនួនថវិការបានចំនួនច្រើន ដូច្នេះនៅសល់ពេលមួយថ្ងៃទៀត លោកសង្ឃឹមថា ការប្រកួតនេះអាចនិងប្រមូលថវិការបានច្រើនជាងនេះ។

ក្រោយប្រកួតចប់រួចរាល់២ប្រកួត ពោលនៅថ្ងៃទី១៣ឧសភាឆ្នាំ២០២៤ ក្រុមការងារនិងយកថវិការទៅជូនដល់មន្ទីពេទ្យគន្ធបុប្ធាតែម្តង ដោយក្នុងនោះខាងបន្ទាយមានជ័យ ដឹកនាំ ដោយលោក ឧត្ដមសេនីយ៍ត្រី  បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ  ប្រមូលបានប្រហែល ៧០០០ ដុល្លារ  ហើយក្រុមវ័យចាស់ ដែលកំពុងប្រកួតប្រមូល បានចំនួន ១៧០០០ ដុល្លារផងដែរ ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតថ្ងៃទី១ នៃជំនួបមិត្តភាពអន្តរជាតិ ក្នុងន័យសប្បុរធម៍ ដើម្បីប្រមូលមូនិធិជូនមន្ទីពេទ្យគន្ធបុប្ធានេះ  ជាលទ្ធផលចប់ការប្រកួតពេញ៩០នាទី ក្រុមវ័យចាស់កម្ពុជា បានយកឈ្នះ ក្រុមវ័យចាស់សឹង្ហបុរី ក្នុងលទ្ធផល ៦ទល់៣៕

Featured កីឡាជាតិ

ថ្ងៃតែមួយ ក្រុមបាល់ទាត់ជម្រើសនារី២ក្រុមបានចេញទៅចូលរួមការប្រកួត២ព្រឹត្តការណ៍ផ្សេងគ្នា

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាចំនួន២ក្រុម បានចាកចេញពីប្រទេសកំណើតហើយ នាព្រឹកថ្ងៃទី៤សីហាឆ្នាំ២០២៥ ដើម្បីទៅចូលរួមព្រឹត្តការណ៍ ASEAN MSIG Serenity Cup 2025នៅប្រទេសវៀតណាម និង ព្រឹត្តការណ៍ AFC U20 Women’s Asian Cup 2026 Qualifiers នៅប្រទេសចិន។ សម្រាប់បេសកកម្មពានរង្វាន់ ASEAN MSIG Serenity Cup 2025នេះ និងធ្វើឡើងពីថ្ងៃទី៦-១៩ សីហាឆ្នាំ២០២៥ នៅទីក្រុង Hai Phong ប្រទេសវៀតណាម ។ ការចូលរួមពានរង្វាន់នេះ ដឹកនាំដោយ លោក Koji Gyotoku ដែលជាគ្រូបង្វឹក ខណៈក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ វៀតណាម រីឯពូល B មានហ្វីលីពីន មីយ៉ាន់ម៉ា អូស្ដ្រាលី និងទីម័រខាងកើត។ យោងតាមកាលវិភាគនៃការប្រកួត ​កម្ពុជា ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី៦ […]

Read More
Featured កីឡា កីឡាជាតិ

គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ ស្វែងយល់ពីផលវិបាកនៃការប្រើប្រាស់សារធាតុ ដូពីង

វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុ ដូប៉ា ក្នុងវិស័យកីឡា ត្រូវបានធ្វើឡើងជូនដល់គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង។ វគ្គនេះធ្វើឡើងក្រោមអធិបតី លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។  មានប្រសាសន៍ក្នុងពិធីបើក លោកជំទាវ រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តអនុវត្តភារកិច្ចបានល្អប្រសើរ និងខ្នះខ្នែងពុះពារដោះស្រាយបញ្ហា ព្រមទាំងសម្របសម្រួលកិច្ចការនានាទាំងក្នុងនិងក្រៅប្រទេសបានជោគជ័យ។  លោកជំទាវក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់គប្បីខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់ណែនាំរបស់គ្រូឧទ្ទេស បើមានចម្ងល់ត្រូវហ៊ានសួរ ឬស្នើសុំឱ្យគាត់បញ្ជាក់ឡើងវិញ ជាពិសេសយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្តដល់មិត្តរួមអាជីព អត្តពលិក ព្រមទាំងមន្ត្រីនៅក្នុងសហព័ន្ធរបស់ខ្លួន ព្រោះយើងមិនអាចធ្វើការបណ្តុះបណ្តាលបានគ្រប់ទាំងអស់គ្នាក្នុងរយៈពេលខ្លីនេះបានទេ បើអ្នកបានចូលសិក្សាមិនចែករំលែកបន្ត គឺយើងមិនអាចអនុវត្តបានជោគជ័យទាំងអស់គ្នាឡើយ។ជាមួយគ្នានេះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្តល់គន្លឹះ៣ចំណុចសំខាន់ៗផងដែរ ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡារៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួមសរុបចំនួន៧៥នាក់ ជាគ្រូបង្វឹក មន្ត្រីកីឡា និងតំណាងសហព័ន្ធកីឡាជាតិគោលដៅចំនួន៣៧នាក់។ វគ្គនេះមានគោលបំណងដើម្បីផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង និងការពិន័យទោសទណ្ឌដែលកើតឡើងក្រោយការរកឃើញថាមានការរំលោភលើវិធានប្រឆាំងដូពីង ជាពិសេសសិក្ខាកាមអាចបន្តចែករំលែកពីអ្វីដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាល ដូចជាការបញ្ចូលទិន្នន័យរបស់អត្តពលិកនៅក្នុងប្រព័ន្ធ៕

Read More
Featured កីឡា កីឡាជាតិ

សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា៖​ ផ្លាស់ប្ដូរ​ប្រធាន​សហព័ន្ធ​ដឹកនាំ​ថ្មី​ អាណត្តិ​ទី៨​ ឆ្នាំ​២០២៥​ ដល់​ ២០២៩​

សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៧​ និង​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​ បន្ត​ដឹកនាំ​អាណត្តិ​ថ្មី​ ខណៈ​ឯកឧត្ដម​ ប៊ុយ​ សុភ័ណ្ឌ​ ជាប់ឆ្នោត​ក្លាយ​ជា​ប្រធាន​សហព័ន្ធ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ។​ ឯកឧត្តម​ ប៊ុយ​ សុភ័ណ្ឌ​ ប្រធាន​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​បាន​លើក​ឡើង​ថា​ សហព័ន្ធបានដាក់ចេញនូវទិសដៅការងារ និងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់អាណត្តិទី៨​ ឆ្នាំ២០២៥-២០២៩ ដូចជា​ រៀបចំផែនការយុទ្ធសាស្ត្រ ២០២៥-២០២៩ ដោយកំណត់បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និង​សូចនាករ វាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប។​ ពង្រឹងយន្តការរដ្ឋបាល និង​គ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងារ។ ដឹកនាំស្វែងរកដៃគូរៀបចំការប្រកួតតាមរាជធានី ខេត្ត និងការបង្កើតការប្រកួតកម្រិតផ្ទាល់។ អភិវឌ្ឍធនធានមនុស្សសហព័ន្ធតាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិ អន្តរជាតិសម្រាប់ គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម និងមន្ត្រីបច្ចេកទេស។ អភិវឌ្ឍគុណវុឌ្ឍកីឡាកម្រិតខ្ពស់ (High-Performance) ក្នុងក្រុមជម្រើសជាតិ តាមរយៈការពង្រឹងកម្មវិធី ហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ បង្កើនកម្មវិធីបោះជំរុំហ្វឹកហាត់។ បង្កើតបណ្ឌិតសភាប្រដាល់សកល “Boxing Academy” និងអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម (Talent Identification Program) […]

Read More