មានមូលដ្ឋានគ្រឹះពីគុនល្បុក្កតោ បញ្ចស៊ីឡាត់កម្ពុជាសង្ឃឹមទទួលបានលទ្ធផលល្អពីឥណ្ឌូណេស៊ី

កីឡាករ​ កីឡា​ការិនី​ កីឡាបញ្ចស៊ីឡាត់កម្ពុជាសរុប​ ១៥​នាក់ បានចេញដំណើរទៅ​ចូលរួម​ប្រកួតក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដោយមាន៧ប្រទេសចូលរួមប្រកួតប្រជែង។

មុនចាកចេញពីកម្ពុជានារសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៤  ​ ​ឯកឧត្ដម​ សេង​ ធារិន​ ប្រធាន​សហព័ន្ធ​បញ្ចស៊ីឡាត់​បាន​ឲ្យ​ដឹងក្នុងសន្និសិទ្ធិសារព័ត៏មាន​ថា​    បើទោះបីជាសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជានេះទើបបង្កើតថ្មីមែន ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី ហ្វឹកហាត់ថ្មីក៏ពិតមែន តែយើងមាន មូលដ្ឋានគ្រឹះសំខាន់យ៉ាងរឹងមាំ ពីក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិយើង និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ។

សម្រាប់ការចូលរួមប្រកួតនេះទៀតសោត គឺជាឪកាសយើងត្រូវការឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹករបស់យើង ទទួលបានបទពិសោធន៍ បន្ថែមក្នុងការប្រកួតនេះ ដើម្បីវាស់ស្ទង់ពីកម្រិតបច្ចេកទេសរបស់ពួកគាត់ ឈានទៅសម្រចគោលដៅ និងចក្ខុវិស័យ ក្នុងការចូលរួមប្រកួត Asian Martial Arts and Indoor Games  លើកទី៦ ឆ្នាំ២០២៤ នៅប្រទេសថៃ នាថ្ងៃទី២២ ដល់២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ខាងមុខនេះ  និងត្រៀមចូលរួមការប្រកួតកម្រិតពិភពលោក នៅ(យូណាយធីតអារ៉ាប់ អ៊ីមម៉ារ៉េត) United Arab Emirate ក្នុងថ្ងៃទី១៨ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ហើយអ្វីដែលសំខាន់ គឺយើងប្រុងប្រៀបខ្លួន ដើម្បីចូលរួមការប្រកួតស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។

សូមបញ្ជាក់​​ថា​ សហព័ន្ធ​កីឡា​បញ្ចស៊ីឡាត់​កម្ពុជា​ បាន​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ សរុប​ ១៥​រូប​ទៅ​ចូលរួម​ការ​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​នឹង​ចាប់​ផ្ដើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី១២​ ដល់​ ១៦​ ខែ​កក្កដា​ ឆ្នាំ​២០២៤។​ ប្រទេស​ដែល​នឹង​ចូលរួម​ការ​ប្រកួត​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ រួម​មាន​កម្ពុជា​ សិង្ហបុរី​ ម៉ាឡេស៊ី​ ប្រ៊ុយណេ​ ថៃ​ សហរដ្ឋអាមេរិក។​

គួររំលឹកដែរថា កីឡាបញ្ចស៊ីឡាត់បានបង្កើតឡើងនៅដើមឆ្នាំ២០២៤នេះ ក្រោយពី ទទួលបានមេដាយមាស និងប្រាក់ ចំនួន៦គ្រឿង ពីការប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០២៣ កន្លងមកនេះ ដែលធ្វើឲ្យកីឡាមួយប្រភេទនេះបន្តពង្រីកសក្តានុពល កាន់តែល្អប្រសើរបន្ថែមទៀត ទាំងលើឆាកជាតិនិងអន្តរជាតិ៕

Featured កីឡាជាតិ

ចាប់ដៃគូជាមួយ AIA ៧ឆ្នាំទៀត អង្គការផ្កាយសមុទ្រ បង្កើនគោលដៅ នាំយកព្រឹត្តការណ៍កុមារនិងយុវជនទៅគ្រប់ខេត្តក្រុង

ចាប់តាំងពីពេលចាប់ផ្តើមការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើងមក ការគាំទ្ររបស់ អេ អាយ អេ ខេមបូឌាដើរតួនាទីយ៉ាងសំខាន់នៅពីក្រោយរាល់ភាព ជោគជ័យនៃព្រឹត្តិការណ៍ប្រកួត និងបានជម្រុញឲ្យអង្គការផ្កាយសមុទ្រនាំយកឱកាសលេងបាល់ទាត់ ទៅដល់កុមារ និងយុវជនរាប់ពាន់នាក់ទូទាំងប្រទេស ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡាជាតិ

ថ្ងៃតែមួយ ក្រុមបាល់ទាត់ជម្រើសនារី២ក្រុមបានចេញទៅចូលរួមការប្រកួត២ព្រឹត្តការណ៍ផ្សេងគ្នា

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាចំនួន២ក្រុម បានចាកចេញពីប្រទេសកំណើតហើយ នាព្រឹកថ្ងៃទី៤សីហាឆ្នាំ២០២៥ ដើម្បីទៅចូលរួមព្រឹត្តការណ៍ ASEAN MSIG Serenity Cup 2025នៅប្រទេសវៀតណាម និង ព្រឹត្តការណ៍ AFC U20 Women’s Asian Cup 2026 Qualifiers នៅប្រទេសចិន។ សម្រាប់បេសកកម្មពានរង្វាន់ ASEAN MSIG Serenity Cup 2025នេះ និងធ្វើឡើងពីថ្ងៃទី៦-១៩ សីហាឆ្នាំ២០២៥ នៅទីក្រុង Hai Phong ប្រទេសវៀតណាម ។ ការចូលរួមពានរង្វាន់នេះ ដឹកនាំដោយ លោក Koji Gyotoku ដែលជាគ្រូបង្វឹក ខណៈក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ វៀតណាម រីឯពូល B មានហ្វីលីពីន មីយ៉ាន់ម៉ា អូស្ដ្រាលី និងទីម័រខាងកើត។ យោងតាមកាលវិភាគនៃការប្រកួត ​កម្ពុជា ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី៦ […]

Read More