ការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរ ជើងឯករាជធានី បង្កើនកម្រិតបច្ចេកទេស និងផ្លាស់ប្ដូរបទពិសោធន៍គ្នា

ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃ យ៉ាងស្វិតស្វាញ ការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤បានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបានធនធានកីឡាករ កីឡាការិនីឆ្នើមៗលើ១៣ប្រភេទទម្ងន់។

យោងតាមគណ:កម្មការរៀបចំការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមាន១១ក្លឹបបានចូលរួម ហើយមានវិញ្ញាសាប្រកួតចំនួន ១៣ប្រភេទទម្ងន់ និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ១០០នាក់។ ក្រោយប្រកួតគ្នាយ៉ាងស្វិតស្វាញ រយ:ពេល៤ថ្ងៃ និងផ្អែកលើលទ្ធផលជ័យលាភីនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីការអនុវត្តភារកិច្ចបានយ៉ាងត្រឹមត្រូវ របស់ថ្នាក់ដឹកនាំក្លឹប កីឡាករ កីឡាការិនិ គណ:កម្មការបច្ចេកទេស និងគណ:កម្មការគ្រប់ផ្នែកទាំងអស់។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាប្រដាល់សកលនិងគុនខ្មែរ គណៈកម្មការរៀបចំការប្រកួតគ្រប់ផ្នែកដែលបានផ្ដល់កិច្ចសហការបានយ៉ាងល្អ ប្រសើរធ្វើឱ្យការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរ រហូតមកដល់ថ្ងៃនេះទទួលបានជោគជ័យគួរជាទីមោទនៈ។

អនុប្រធានមន្ទីរអប់រំបន្ថែមថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានបង្ហាញឱ្យឃើញថា ក្លឹបកីឡាប្រដាល់សកលនិងគុនខ្មែរបានចូលរួមប្រកួតនេះទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ លើកម្រិតបច្ចេកទេស វិន័យ និងសណ្ដាប់ធ្នាប់ គឺការស្ដែងចេញឱ្យឃើញថា នូវការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងការជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តទាំងធនធាន សម្ភារ ថវិកាប្រធានក្លឹបកីឡា ថ្នាក់ដឹកនាំ គ្រូបង្វឹក ក្នុងការដឹកនាំក្រុមរបស់ខ្លួនចូលរួមប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងស្រឡាញ់ចូលចិត្តវិស័យកីឡាប្រដាល់សកល និងគុនខ្មែរពិតប្រាកដមែន។ ការចូលប្រកួតកីឡានាពេលនេះ គឺការប្រកួតមួយ ដើម្បីបង្កើនកម្រិតបច្ចេកទេស និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងន័យមិត្តភាព សាមគ្គីភាព និងសុខភាព។

លោក អ៊ុក ចន្ថា សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះគឺការលើកកម្ពស់ ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សុខភាពល្អ ជំនាញ និងសីលធម៌ល្អ ជាពិសេសលើកកម្ពស់វប្បធម៌ជាតិ បង្កើតគំនិតថ្មីៗ វប្បធម៌សិក្សាពេញមួយជីវិត សំដៅធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយ ចីរភាព និងលើកកម្ពស់ ការអភិវឌ្ឍ វិស័យអប់រំកាយនិងកីឡា ព្រោះវិស័យនេះជួយលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យមានកាយសម្បទាមាំមួន និងសុខភាពល្អ ចៀសផុតពីជំងឺផ្សេងៗ និងអំពើអបាយមុខមួយចំនួនដើម្បីចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យកាន់តែមានភាពរីកចម្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ៕

Featured កីឡាជាតិ

ចាប់ដៃគូជាមួយ AIA ៧ឆ្នាំទៀត អង្គការផ្កាយសមុទ្រ បង្កើនគោលដៅ នាំយកព្រឹត្តការណ៍កុមារនិងយុវជនទៅគ្រប់ខេត្តក្រុង

ចាប់តាំងពីពេលចាប់ផ្តើមការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើងមក ការគាំទ្ររបស់ អេ អាយ អេ ខេមបូឌាដើរតួនាទីយ៉ាងសំខាន់នៅពីក្រោយរាល់ភាព ជោគជ័យនៃព្រឹត្តិការណ៍ប្រកួត និងបានជម្រុញឲ្យអង្គការផ្កាយសមុទ្រនាំយកឱកាសលេងបាល់ទាត់ ទៅដល់កុមារ និងយុវជនរាប់ពាន់នាក់ទូទាំងប្រទេស ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡាជាតិ

ថ្ងៃតែមួយ ក្រុមបាល់ទាត់ជម្រើសនារី២ក្រុមបានចេញទៅចូលរួមការប្រកួត២ព្រឹត្តការណ៍ផ្សេងគ្នា

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាចំនួន២ក្រុម បានចាកចេញពីប្រទេសកំណើតហើយ នាព្រឹកថ្ងៃទី៤សីហាឆ្នាំ២០២៥ ដើម្បីទៅចូលរួមព្រឹត្តការណ៍ ASEAN MSIG Serenity Cup 2025នៅប្រទេសវៀតណាម និង ព្រឹត្តការណ៍ AFC U20 Women’s Asian Cup 2026 Qualifiers នៅប្រទេសចិន។ សម្រាប់បេសកកម្មពានរង្វាន់ ASEAN MSIG Serenity Cup 2025នេះ និងធ្វើឡើងពីថ្ងៃទី៦-១៩ សីហាឆ្នាំ២០២៥ នៅទីក្រុង Hai Phong ប្រទេសវៀតណាម ។ ការចូលរួមពានរង្វាន់នេះ ដឹកនាំដោយ លោក Koji Gyotoku ដែលជាគ្រូបង្វឹក ខណៈក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ វៀតណាម រីឯពូល B មានហ្វីលីពីន មីយ៉ាន់ម៉ា អូស្ដ្រាលី និងទីម័រខាងកើត។ យោងតាមកាលវិភាគនៃការប្រកួត ​កម្ពុជា ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី៦ […]

Read More