កម្ពុជា  សិង្ហបុរី ប្រកួតបាល់ទាត់មិត្តភាព សប្បុរសធម៌វ័យចាស់ ដើម្បីប្រមូលថវិការជូនមន្ទីពេទ្យគន្ធបុប្ធា

ភ្នំពេញ៖ ក្រុមកីឡាបាល់ទាត់វ័យចាស់កម្ពុជា បានធ្វើការប្រកួតមិត្តភាពរួមគ្នា ជាមួយក្រុមកីឡាបាល់ទាត់វ័យចាស់សឹង្ហបុរី នាល្ងាចថ្ងៃទី១១ឧសភាឆ្នាំ២០២៤ នៅពហុកីឡដ្ឋានអូឡាំពិក ដើម្បីគៀងគរថវិការប្រមូលថវិការ ជួយដល់មន្ទីពេទ្យគន្ធបុប្ធា។

ប្រាប់ឲ្យដឹង​ក្នុងជំនួបអន្តរជាតិនេះ លោក  រិទ្ធ ឌីកា  អ្នកតំណាងក្រុមបាល់ទាត់វ័យចាស់កម្ពុជា បញ្ជាក់ថា ការបង្កើតឲ្យមានព្រឹត្តការណ៍នេះឡើង គឺសិង្ហបុរី បានដាក់លិខិតមកកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សុំធ្វើការ  ប្រកួតមិត្តភាពវ័យចាស់នេះមានរយៈពេលជា ៣ខែ មកហើយ។ ក្រោយពីមើលឃើញ សារៈសំខាន់នៃការប្រកួតនេះ លោកក៍គិតទៅដល់ ការកៀងគរប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្ដង ។ ពីដំបូងការប្រកួត គ្រោងធ្វើឡើង តែមួយប្រកួតប៉ុណ្ណោះ ដោយសារលោក គិតដល់ផលចំណេញ ជារួមតាម រយៈការ ដើរកម្សាន្តរបស់ក្រុមកីឡាករវ័យ ចាស់សិង្ហបុរី ទើបលោកសម្រេច រៀបចំឲ្យមានពីរប្រកួត ដោយលេង នៅថ្ងៃនេះ មួយប្រកួត និង លេងនៅថ្ងៃស្អែក មួយប្រកួតទៀត ។

សម្រាប់សមាសភាព ក្រុមកម្ពុជា គឺមានអតីតកីឡាករជម្រើសជាតិ  និង មន្រ្តីបម្រើការងារ ក្នុងរដ្ឋាភិបាល  ខណៈដែល សិង្ហបុរី សុទ្ធសឹងជាអ្នកជំនួញ  និង អតីតកីឡាករជម្រើសជាតិ របស់គេផងដែរ ។

លោក រិទ្ធ ឌីកា មានក្ដីរីករាយជាខ្លាំង ដែលគិតមកដល់ពេលនេះ ការប្រកួត បានប្រមូលថវិការជិត ២៥០០ដុល្លារទៅហើយ ខណៈពីដំបូងគិតថា បានត្រឹម២០លានរៀលប៉ុណ្ណោះ ប៉ុន្តែដោយសារមានបណ្តាក្រុមហ៊ុន ធំៗចូលរួម ទើបធ្វើឲ្យចំនួនថវិការបានចំនួនច្រើន ដូច្នេះនៅសល់ពេលមួយថ្ងៃទៀត លោកសង្ឃឹមថា ការប្រកួតនេះអាចនិងប្រមូលថវិការបានច្រើនជាងនេះ។

ក្រោយប្រកួតចប់រួចរាល់២ប្រកួត ពោលនៅថ្ងៃទី១៣ឧសភាឆ្នាំ២០២៤ ក្រុមការងារនិងយកថវិការទៅជូនដល់មន្ទីពេទ្យគន្ធបុប្ធាតែម្តង ដោយក្នុងនោះខាងបន្ទាយមានជ័យ ដឹកនាំ ដោយលោក ឧត្ដមសេនីយ៍ត្រី  បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ  ប្រមូលបានប្រហែល ៧០០០ ដុល្លារ  ហើយក្រុមវ័យចាស់ ដែលកំពុងប្រកួតប្រមូល បានចំនួន ១៧០០០ ដុល្លារផងដែរ ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតថ្ងៃទី១ នៃជំនួបមិត្តភាពអន្តរជាតិ ក្នុងន័យសប្បុរធម៍ ដើម្បីប្រមូលមូនិធិជូនមន្ទីពេទ្យគន្ធបុប្ធានេះ  ជាលទ្ធផលចប់ការប្រកួតពេញ៩០នាទី ក្រុមវ័យចាស់កម្ពុជា បានយកឈ្នះ ក្រុមវ័យចាស់សឹង្ហបុរី ក្នុងលទ្ធផល ៦ទល់៣៕

Featured កីឡាជាតិ

ចាប់ដៃគូជាមួយ AIA ៧ឆ្នាំទៀត អង្គការផ្កាយសមុទ្រ បង្កើនគោលដៅ នាំយកព្រឹត្តការណ៍កុមារនិងយុវជនទៅគ្រប់ខេត្តក្រុង

ចាប់តាំងពីពេលចាប់ផ្តើមការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើងមក ការគាំទ្ររបស់ អេ អាយ អេ ខេមបូឌាដើរតួនាទីយ៉ាងសំខាន់នៅពីក្រោយរាល់ភាព ជោគជ័យនៃព្រឹត្តិការណ៍ប្រកួត និងបានជម្រុញឲ្យអង្គការផ្កាយសមុទ្រនាំយកឱកាសលេងបាល់ទាត់ ទៅដល់កុមារ និងយុវជនរាប់ពាន់នាក់ទូទាំងប្រទេស ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡាជាតិ

ថ្ងៃតែមួយ ក្រុមបាល់ទាត់ជម្រើសនារី២ក្រុមបានចេញទៅចូលរួមការប្រកួត២ព្រឹត្តការណ៍ផ្សេងគ្នា

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាចំនួន២ក្រុម បានចាកចេញពីប្រទេសកំណើតហើយ នាព្រឹកថ្ងៃទី៤សីហាឆ្នាំ២០២៥ ដើម្បីទៅចូលរួមព្រឹត្តការណ៍ ASEAN MSIG Serenity Cup 2025នៅប្រទេសវៀតណាម និង ព្រឹត្តការណ៍ AFC U20 Women’s Asian Cup 2026 Qualifiers នៅប្រទេសចិន។ សម្រាប់បេសកកម្មពានរង្វាន់ ASEAN MSIG Serenity Cup 2025នេះ និងធ្វើឡើងពីថ្ងៃទី៦-១៩ សីហាឆ្នាំ២០២៥ នៅទីក្រុង Hai Phong ប្រទេសវៀតណាម ។ ការចូលរួមពានរង្វាន់នេះ ដឹកនាំដោយ លោក Koji Gyotoku ដែលជាគ្រូបង្វឹក ខណៈក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ វៀតណាម រីឯពូល B មានហ្វីលីពីន មីយ៉ាន់ម៉ា អូស្ដ្រាលី និងទីម័រខាងកើត។ យោងតាមកាលវិភាគនៃការប្រកួត ​កម្ពុជា ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី៦ […]

Read More