ត្រៀមកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់របស់សម្តេចធិបតី”ដោយបើកទូលាយ ក្រោយសម្តេចធិបតីឯកភាព

ព្រឹត្តការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានធ្វើបិធីបើកជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១១កក្កដាឆ្នាំ២០២៤ នាវិមាននៃពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាយុទ្ធគុនចម្រុះទាំង ១៨ ប្រទេសនិងតំបន់​ ដែលបាន​ចូលរួម​ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង បានដើរតួនាទីយ៉ាង​សំខាន់ ទាំង​នៅ​កម្ពុជា និង សកលលោក ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រ កាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។

 ក្នុងន័យនេះ រាជរដ្ឋាភិបាល​​កម្ពុជា បាន និង កំពុង​យកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ ។ ជាក់ស្តែង ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) នេះ បានបើកទ្វារចំហ សម្រាប់អ្នកហាត់ក្បាច់គុន ឬកីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ ដូចជា កីឡា Jujitsu, Judo, Wrestling, Boxing, Kickboxing, Karate, Taekwondo អាចចូលរួមប្រកួតបាន ។

ក្នុងឱកាសនោះ សម្តេចធិបតី បានប្រកាសថា សម្តេច បានផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់របស់សម្តេចធិបតី” ដោយបើកចំហទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន និងគ្រប់ទិសទី ទាំងសញ្ជាតិខ្មែរ និងបរទេស អាចចូលរួមប្រកួតបានទាំងអស់គ្នា ។ ទន្ទឹមនេះ សម្តេចមហាបវរធិបតី ក៏បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាជនជាតិបរទេស បានឃើញនិងបានស្គាល់ ហើយនេះក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការថែរក្សា និងអភិរក្ស ក្បាច់គុនបុរាណខ្មែរ ផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់១៣កក្កដាឆ្នាំ២០២៤  ដោយមាន១៥ប្រទេសចូលរួម និង៣តំបន់ ក្នុងនោះប្រទេស ដែលបញ្ជូនអត្តពលិកចូលរួមសរុប ១២ប្រទេស រួមមាន៖ ម្ចាស់ផ្ទះកម្ពុជា, ឥណ្ឌា, ឥណ្ឌូណេស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាជីគីស្ថាន, សារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ថៃ, ហ្វីលីពីន និងសិង្ហបុរី ព្រមទាំង៣តំបន់ គឺចិនហុងកុង, ចិនតៃប៉ិ និងចិនម៉ាកាវ។ ៣ប្រទេស ដែលបញ្ជូនតែប្រតិភូកីឡា មិនមានអត្តពលិក ដូចជា សាធារណរដ្ឋប្រជាមានិតចិន បារ៉ែន និងអារ៉ាប៊ីសាអ៊ូឌី។

ចំពោះអត្តពលិកម្ចាស់ផ្ទះកម្ពុជាទាំង១២នាក់ រួមមាន៖ ទួន ស្រីភីន, នៅ ស្រីពៅ, អ៊ុំ ថារ័ត្ន, ផេង សុបញ្ញា (គោរមៈ ចន្ទរាជ), ហ៊ុន គឹមហៀង, Thiago Teixeira (សែន ច័ន្ទឫទ្ធិគុន), មាស ម៉ើ, ខៀវ ចិន្ដារ័ត្ន, ធាន អាត (ចាន់ សំអាត), រិន សារ័ត្ន, ឡុង ឡា និងគន្ធ វណ្ណនីតា។  ចំពោះកីឡាការិនី ខៀវ ចិន្ដារ័ត្ន ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសជាមួយកីឡាការិនីឥណ្ឌូណេស៊ី Puspitasari Nurdiana លើវិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់-៤៩គីឡូក្រាម។ ចំណែកកីឡាការិនី គន្ធ វណ្ណនីតា នឹងត្រូវប្រកួតដណ្តើមមេដាយមាស ជាមួយកីឡាការិនីម៉ាឡេស៊ី Sze Teng Pang លើវិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់-៦៩គីឡូក្រាមផងដែរ។ ការប្រកួតថ្ងៃទីពីរនេះនឹងចាប់ផ្ដើមពីម៉ោង២រសៀលតទៅ។ចំពោះអត្តពលិក ដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៨ នឹងទទួលបានសិទ្ធិចូលរួមការប្រកួត Asian Indoor and Martial Arts Games នាខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅប្រទេសថៃផងដែរ៕

Featured កីឡាជាតិ

ចាប់ដៃគូជាមួយ AIA ៧ឆ្នាំទៀត អង្គការផ្កាយសមុទ្រ បង្កើនគោលដៅ នាំយកព្រឹត្តការណ៍កុមារនិងយុវជនទៅគ្រប់ខេត្តក្រុង

ចាប់តាំងពីពេលចាប់ផ្តើមការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើងមក ការគាំទ្ររបស់ អេ អាយ អេ ខេមបូឌាដើរតួនាទីយ៉ាងសំខាន់នៅពីក្រោយរាល់ភាព ជោគជ័យនៃព្រឹត្តិការណ៍ប្រកួត និងបានជម្រុញឲ្យអង្គការផ្កាយសមុទ្រនាំយកឱកាសលេងបាល់ទាត់ ទៅដល់កុមារ និងយុវជនរាប់ពាន់នាក់ទូទាំងប្រទេស ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡាជាតិ

ថ្ងៃតែមួយ ក្រុមបាល់ទាត់ជម្រើសនារី២ក្រុមបានចេញទៅចូលរួមការប្រកួត២ព្រឹត្តការណ៍ផ្សេងគ្នា

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាចំនួន២ក្រុម បានចាកចេញពីប្រទេសកំណើតហើយ នាព្រឹកថ្ងៃទី៤សីហាឆ្នាំ២០២៥ ដើម្បីទៅចូលរួមព្រឹត្តការណ៍ ASEAN MSIG Serenity Cup 2025នៅប្រទេសវៀតណាម និង ព្រឹត្តការណ៍ AFC U20 Women’s Asian Cup 2026 Qualifiers នៅប្រទេសចិន។ សម្រាប់បេសកកម្មពានរង្វាន់ ASEAN MSIG Serenity Cup 2025នេះ និងធ្វើឡើងពីថ្ងៃទី៦-១៩ សីហាឆ្នាំ២០២៥ នៅទីក្រុង Hai Phong ប្រទេសវៀតណាម ។ ការចូលរួមពានរង្វាន់នេះ ដឹកនាំដោយ លោក Koji Gyotoku ដែលជាគ្រូបង្វឹក ខណៈក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ វៀតណាម រីឯពូល B មានហ្វីលីពីន មីយ៉ាន់ម៉ា អូស្ដ្រាលី និងទីម័រខាងកើត។ យោងតាមកាលវិភាគនៃការប្រកួត ​កម្ពុជា ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី៦ […]

Read More