ការប្រកួតកីឡា កាបាឌីពានរង្វាន់ ពិភពលោកត្រូវលើកទៅរៀបចំនៅប្រទេសឥណ្ឌា

គម្រោងរៀបចំ ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌី ពិភពលោក នៅកម្ពុជាក្នុងខែសីហានេះត្រូវបានផ្លាស់ប្តូរទៅរៀបចំនៅប្រទេសឥណ្ឌាវិញហើយ ទៅតាមកាលបរិច្ឆេទនៃពេលវេលាដដែល។

តាមការឲ្យដឹងពីលោក S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោក ថាដំបូងឡើយព្រឹត្តការណ៍នេះ គឺគ្រោងធ្វើឡើងនៅប្រទេសកម្ពុជា ដែលជាការរួមចំណែកក្នុងការផ្សព្វផ្សាយកីឡា​និង ទេសចរណ៍ផង អាចធ្វើឲ្យកម្ពុជាទទួលបានចំណូលប្រមាណជា ៥០ម៉ឺនដុល្លារ ខណៈដែលការរៀបចំនេះ អាចនិងមាន អ្នកចូលរួមជាង៤០០នាក់ មកពី១៧ប្រទេស។

លោកសង្កត់ធ្ងន់ថា “ មូលហេតុចម្បងដែលមិនអាចរៀបចំនៅកម្ពុជានេះ គឺដោយសារមានគូប្រជែងដ៍សំខាន់ក្នុងករណីនេះ គឺសហព័ន្ធកីឡាកាប៉ាឌីអន្តរជាតិ ដែលជាអ្នកបង្ខំលើការសម្រេចចិត្តមួយនេះ  ”។

អគ្គលេខាធិការដដែលបញ្ជាក់ថា “ ពួកយើងបានពិភាក្សាគ្នាយ៉ាងលំអិតជាមួយភាគីពាក់ព័ន្ធ រួមមានប្រទេសជាសមាជិកទាំងអស់ ម្ចាស់ឧបត្តម្ភ និងឥណ្ឌាដែលជាបេក្ខភាពបម្រុងប៉ុន្មានថ្ងៃមុននេះ។ យើងបានឯកភាពគ្នា ដោយយល់ថាដើម្បីរក្សាតំលៃនៃការប្រកួតពានរង្វាន់ពិភពលោកមួយនេះ និង តំលៃកីឡា គឺរៀបចំនៅប្រទេសឥណ្ឌាវិញ ”។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡា កាបាឌីជើងឯកពិភពលោក និងធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២៥ខែ សីហាឆ្នាំ២០២៤ខាងមុខនេះនៅប្រទេស ឥណ្ឌា ដោយមាន១៧ ចូលរួមប្រកួតប្រជែង៕

Featured កីឡាជាតិ

ចាប់ដៃគូជាមួយ AIA ៧ឆ្នាំទៀត អង្គការផ្កាយសមុទ្រ បង្កើនគោលដៅ នាំយកព្រឹត្តការណ៍កុមារនិងយុវជនទៅគ្រប់ខេត្តក្រុង

ចាប់តាំងពីពេលចាប់ផ្តើមការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើងមក ការគាំទ្ររបស់ អេ អាយ អេ ខេមបូឌាដើរតួនាទីយ៉ាងសំខាន់នៅពីក្រោយរាល់ភាព ជោគជ័យនៃព្រឹត្តិការណ៍ប្រកួត និងបានជម្រុញឲ្យអង្គការផ្កាយសមុទ្រនាំយកឱកាសលេងបាល់ទាត់ ទៅដល់កុមារ និងយុវជនរាប់ពាន់នាក់ទូទាំងប្រទេស ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡាជាតិ

ថ្ងៃតែមួយ ក្រុមបាល់ទាត់ជម្រើសនារី២ក្រុមបានចេញទៅចូលរួមការប្រកួត២ព្រឹត្តការណ៍ផ្សេងគ្នា

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាចំនួន២ក្រុម បានចាកចេញពីប្រទេសកំណើតហើយ នាព្រឹកថ្ងៃទី៤សីហាឆ្នាំ២០២៥ ដើម្បីទៅចូលរួមព្រឹត្តការណ៍ ASEAN MSIG Serenity Cup 2025នៅប្រទេសវៀតណាម និង ព្រឹត្តការណ៍ AFC U20 Women’s Asian Cup 2026 Qualifiers នៅប្រទេសចិន។ សម្រាប់បេសកកម្មពានរង្វាន់ ASEAN MSIG Serenity Cup 2025នេះ និងធ្វើឡើងពីថ្ងៃទី៦-១៩ សីហាឆ្នាំ២០២៥ នៅទីក្រុង Hai Phong ប្រទេសវៀតណាម ។ ការចូលរួមពានរង្វាន់នេះ ដឹកនាំដោយ លោក Koji Gyotoku ដែលជាគ្រូបង្វឹក ខណៈក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ វៀតណាម រីឯពូល B មានហ្វីលីពីន មីយ៉ាន់ម៉ា អូស្ដ្រាលី និងទីម័រខាងកើត។ យោងតាមកាលវិភាគនៃការប្រកួត ​កម្ពុជា ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី៦ […]

Read More