មន្ត្រីរាជការជាស្រ្តីពិការចំនួនជាង ៨០០នាក់កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន៣៩

វេទិកាថ្នាក់ជាតិលើកទី៥ ស្តីពីការងារនិងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ធ្នូឆ្នាំ២០២៤ ដែលជាវេទិការមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសមធម៌ និងបរិយាបន្នពិការភាព ខណៈរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យពិការភាព ជាវិស័យអាទិភាព និងយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលជាការធានានូវឱកាសការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព។

គិតត្រឹមឆ្នាំ២០២៤នេះ មន្ត្រីរាជការមានពិការភាពសរុបចំនួន ៣,៨១៦នាក់ ក្នុងនោះ មន្ត្រីរាជការជាស្រ្តីពិការមានចំនួន ៨៨២នាក់ គិតជាភាគរយស្មើ ២.០៤% កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន៣៩។ ដោយឡែកស្ថិតិក្នុងវិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រដែលបានប្រកាសចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនៅទូទាំងប្រទេ សចំនួន ២៨៧ស្ថាប័ន មានជនមានពិការភាពដែលកំពុងបម្រើការងារ សរុបមានចំនួន ៥,៦៨៤នាក់ ក្នុងនោះស្រ្តីមានពិការភាព ៣,៥៧៨នាក់ (គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤)។

នាយកប្រតិបត្តិអង្គការ PAFID លោក ខេង វីរៈ បានឲ្យដឹងថាកម្មវិធីនេះធ្វើឡើង គោលបំណងដើម្បីសម្រាប់ជាកន្លែងរបស់និយោជកផ្តល់បទពិសោធន៍ការអនុវត្តល្អពីការផ្តល់ការងារដល់ជនមានពិការភាព និងដើម្បីឲ្យសមាជិកក្រុមវេទិកា បានជួបពិភាក្សានិងផ្តល់អនុសាសន៍ដើម្បីឆ្លុះបញ្ចាំង និងស្ថាបនាផែនការយូរអង្វែង។ បន្ថែមពីនេះ ដើម្បីផ្តល់ឱកាសដល់យុវជនមានពិការភាព ជួបដោយផ្ទាល់ជាមួយនិយោជក ចែករំលែកព័ត៌មានអំពីឱកាសការងារ និងដកស្រង់បទពិសោធន៍ការទទួលបានការងារ ដើម្បីផ្លាស់ប្តូរគំនិតនៃរបៀបទទួលជោគជ័យ និងជំនាញដើម្បីទទួលបានការងារ និងដើម្បីផ្តល់អនុសាសន៍សម្រាប់លើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាពពេលខាងមុខ។

ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការរៀបចំវេទិកានេះ ពិតជាមានសារៈសំខាន់ក្នុងការធ្វើវិនិយោគលើជនមានពិការភាព សំដៅជំរុញនូវទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍មួយ ដែលបានផ្តល់ឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាពដែលមានសមត្ថភាពគ្រប់គ្រាន់មានសិទ្ធិស្មើភាព ក្នុងការចូលរួមប្រកួតប្រជែងដើម្បីទទួលបានការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងឱកាសសម្រាប់ជនមានពិការភាពក្នុងក្របខ័ណ្ឌការងារ និងមុខរបរ។

ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព យើងត្រូវរួមគ្នាផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ច ដល់ជនមានពិការភាពឱ្យទទួលបានការងារស្មើៗគ្នា។ សកម្មភាពទាំងនេះនឹងធ្វើឱ្យមានភាពប្រសើរឡើងនូវលទ្ធភាពរបស់ជនមានពិការភាពទៅកាន់ទីផ្សារការងារ មុខរបរ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបើកចំហប្រកបដោយបរិយាបន្ន។

នេះជាលើកទី៥ហើយ ដែលវេទិកាថ្នាក់ជាតិខាងលើត្រូវបានរៀបចំ ដោយគិតចាប់ពីឆ្នាំ ២០១៩ មក ។ជាគោលដៅរួម គ្រប់ផ្នែកពាក់ព័ន្ធបានន្តរួមគ្នាពង្រឹងស្មារតីនៃវេទិកាទាំងថ្នាក់ជាតិ និងគាំទ្រដល់វេទិកាថ្នាក់ក្រោមជាតិ ដើម្បីវេទិកាជាតិស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាពនឹងនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអនុវត្តច្បាប់ និងឱកាសសេដ្ឋកិច្ចសម្រាប់ជនពិការ។

គួរបញ្ជាក់ថា វេទិកាថ្នាក់ជាតិលើកទី៥ ស្តីពីការងារនិងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ អង្គការ​សកម្មភាព​ប្រជាជន​ដើម្បី​ការ​អភិវឌ្ឍ​បរិយាបន្ត​ (PAfID)​ សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយដៃគូពាក់ព័ន្ធជាច្រើនទៀត។ នៅក្នុងនោះ​អង្គវេទិការទទួលបាននូវការចែករំលែកពីវាគ្មិនសំខាន់ៗ ព្រមជាមួយការសម្តែង និង បកស្រាយនូវបទចម្រៀងពីបងប្អូនមានពិការភាពផងដែរ៕

សង្គម​

សម្តេចធិបតីសារទរចំពោះភាពជោគជ័យនៃកិច្ចប្រជុំGBCរវាងកម្ពុជា-ថៃ

ក្រោយកិច្ចប្រជុំរវាងកម្ពុជាថៃ ដែលធ្វើឡើងនៅប្រទេសម៉ាស៊ីបានបញ្ចប់នាថ្ងៃទី៧ខែសីហាឆ្នាំ២០២៥នេះ យោងតាមសំណេរលើហ្វេសបុកផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសរសេរថា ៖ ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។ ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) […]

Read More
Featured សង្គម​

ក្រុមហ៊ុន ជីហ្គៀ គ្រុប បង្ហាញ​ម៉ាស៊ីនត្រជាក់​ LG DualCool AI Air ស៊េរីចុងក្រោយទំនើប​ហួស​ពី​ការស្មាន​

ក្រុមហ៊ុន ជីហ្គៀ គ្រុប យប់​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥ បាន​រៀបចំកម្មវិធី LG AI Air Showcase ឆ្នាំ២០២៥ ដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG DualCool AI Air ស៊េរីចុងក្រោយ។ ម៉ូដែលថ្មីនេះមានភាពត្រជាក់ឆ្លាតវៃ ប្រសិទ្ធភាពថាមពល និងភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់នា​សម័យ​ទំនើប​នេះ។​ ទិដ្ឋភាពតាំងបង្ហាញ នា​ឱកាស​នោះ​ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបលើក​ឡើង​ថា​ ភាពរីកចម្រើន​ន​នៃ​បច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះកាន់តែខ្លាំង បានជំរុញឱ្យមានការបញ្ជារទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងដូចគ្នា ជាពិសេសម៉ូដែល ដែលមានមុខងារឆ្លាតវៃ ផ្តល់ប្រសិទ្ធភាពក្នុងការសន្សំសំចៃភ្លើង និងផាសុកភាពក្នុងក្រុមគ្រួសាររបស់អ្នកប្រើប្រាស់។ ទិដ្ឋភាពតាំងបង្ហាញ ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជា ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយដៃគូយុទ្ធសាស្ត្ររបស់យើងគឺក្រុមហ៊ុន LG Electronics ដើម្បីនាំយកម៉ាស៊ីនត្រជាក់ LG DualCool AI Air មកកាន់ទីផ្សារកម្ពុជា។ […]

Read More
Featured សង្គម​

សិទ្ធិមនុស្សកម្ពុជា បញ្ចូនតំណាងចូលរួមសិក្ខាសាលាអាយឆាស្ដីពីការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ

វៀងចន្ទន៍៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ស៊្រាង ចិន្ដា និងឯកឧត្តម លឹម ឡេង សមាជិក គ.ស.ម.ក. បានចូលរួមសិក្ខាសាលាអាយឆាស្ដីពីការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសសមាជិកអាស៊ានជារដ្ឋភាគី នាថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សិក្ខាសាលានេះ រៀបចំឡើងដោយអាយឆាឡាវ ក្នុងគោលបំណងផ្ដល់ជាវេទិកាមួយដល់តំណាងរដ្ឋាភិបាល ស្ថាប័នជាតិសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីចែករំលែកនូវឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចនានាក្រោមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនយន្ដការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ព្រមទាំងដើម្បីជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។ ជាការចែករំលែក និងឆ្លើយតបទៅនឹងវត្ថុបំណងនៃសិក្ខាសាលានេះ ឯកឧត្តម ស្រ៊ាង ចិន្ដា បានចែករំលែកនូវបទពិសោធនិងមេរៀនល្អៗរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោមសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ៗទាំង ៩ រួមទាំងពិធីសារបន្ថែមចំនួន ៤ ទៀត។ ក្នុងនោះ ឯកឧត្តមបានបង្ហាញពីរបៀបនៃការអនុវត្តបទប្បញត្តិច្បាប់សិទ្ធិមនុស្សអន្តរជាតិក្នុងប្រទេសកម្ពុជា និងជាពិសេស យន្ដការនៃការរៀបចំរបាយការណ៍សិទ្ធិមនុស្សជាតិក្រោមដែនសមត្ថកិច្ចរបស់ គ.ស.ម.ក. ដែលធ្វើឱ្យ គ.ស.ម.ក. អាចរៀបចំនិងបញ្ជូនរបាយការណ៍ទៅអង្គការសហប្រជាជាតិទាន់ពេលវេលា។ […]

Read More