រដូវកាលថ្មី បាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ឆ្នាំ២០២៥ ធ្វើនៅ៣ ខេត្ត ក្រុង

ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League បានចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួនហើយ និងធ្វើពិធីបើកជាផ្លូវការកាលពីថ្ងៃទី១២មករាឆ្នាំ២០២៥ម្សិលមិញនេះ នៅកីឡដ្ឋាន AIA Stadium, KMH Parkក្នុងឆ្នាំនេះ ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នឹងប្រព្រឹត្ត ទៅក្នុងខេត្តចំនួនបីផ្សេងគ្នាដូចជា៖ រាជធានីភ្នំពេញ, ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ  ខណៈភ្នំពេញចាប់ផ្តើមមុនគេ។

លោកស្រី ជួបវិច្ឆិកា អគ្គនាយិការអ្គការផ្កាយសមុទ្រ បានឲ្យដឹងថា ក្រោមកិច្ចសហការដ៏យូរអង្វែងប្រកប ដោយផ្លែផ្ការបស់ ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) បានផ្តល់មកដល់អង្គការផ្កាយសមុទ្រ បង្ហាញពីការចាប់ផ្តើមនៃ រដូវកាលបាល់ទាត់ ថ្មីពោរពេញដោយការប្រកួតប្រជែងដ៏អស្ចារ្យ និងស្វិតស្វាញជាច្រើន ដោយមានគោលដៅជួយអភិវឌ្ឍ ទេពកោសល្យកីឡាករកីឡាការនីវ័យក្មេង និងរួមចំណែកដល់ភាពរីកចម្រើន នៃសមត្ថភាពរបស់ពួកគេផង ដែរ ។

លោកស្រីបានថ្លែងអំណរគុណ ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា)ដែលតែងតែឧបត្តម្ភគាំទ្រ ដល់សកម្មភាពកីឡានេះ ដោយពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនកើនឡើង និងជាពិសេសព្រឹត្តការណ៍បាល់ទាត់នេះ បានផ្តល់ឧកាសដល់ យុវជនទាំងអស់ដែលស្រឡាញ់កីឡា បានចូលលេងកីឡាក្នុងក្តីស្រម៉ៃរបស់គេ រហូតដល់អ្នកខ្លះបានទទួលបានភាពជោគជ័យពីអាជីពជាអ្នកកីឡាផងដែរ។

លោកស្រីបន្ថែមថា ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះ ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិអំណាចកុមារ និងយុវជន ដែលជួបប្រទះការលំបាក ។ ការប្រកួត បាល់ទាត់វិលជុំនេះក៏បានរួមចំណែកកាត់បន្ថយឧបសគ្គផ្នែកសេដ្ឋកិច្ចសង្គម ដែលរារាំងកុមារ និងយុវជន ក្នុងការទទួលបានឱកាសផ្សេងៗ និងកត្តានាំឲ្យមានភាពក្រីក្រផងដែរ ។

ជាមួយនេះអ្ន​កស្រី ជេន​ តៃ  អគ្គនាយការ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ និងសុខភាព អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា ឆ្នាំ ២០២៥ នេះជាឆ្នាំទី៩ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ផ្តល់ការឧបត្ថម្ភគាំទ្រដល់ការរៀបចំព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើង ។ ព្រឹត្តិការណ៍ នេះក៏ជាសកម្មភាពមួយរួម ចំណែកជម្រុញបន្ថែមលើយុទ្ធនាការ “ជីវិត១ សុខភាព១” ដែលមានពាក្យស្លោក “ថែរក្សាឲ្យល្អ រស់នៅដោយ រីករាយ” របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលបង្កើតឡើងដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជារីករាយនឹងជីវិតឲ្យកាន់តែប្រសើរ  ដោយផ្តោតលើការថែរក្សាសុខភាព ដែលជា កត្តាកំណត់សុខ និងទុក្ខនៃជីវិត ។  

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ ២០២៥ អង្គការផ្កាយសមុទ្រនឹងផ្តល់ការបង្វឹក និងរៀបចំការប្រកួតដល់ក្រុមចំនួន ១៣៥ក្រុម នៅក្នុងខេត្តទាំងបីនេះ ។ កីឡាករកីឡាការនីប្រមាណជាង ១,៨៦០​​ នាក់នឹងចូលរួមប្រកួតក្នុងព្រឹត្តការណ៍នេះ ដោយបែងចែកទៅតាមប្រភេទអាយុផ្សេងៗ ដូចជា៖ កុមារា និងកុមារីអាយុក្រោម ១៤ឆ្នាំ កុមារា និងកុមារីអាយុ ក្រោម ១០ឆ្នាំ កុមារាអាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំ នឹង ប្រកួតប្រជែងគ្នា ដណ្តើមយកជ័យ ជំនះជាម្ចាស់ជើងឯក ។ ក្រុមឈ្នះប្រចាំខេត្តទាំងបីនេះនឹងត្រូវទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ “AIA–ISF Grand Championship League” ៕

Featured កីឡា កីឡាជាតិ

គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ ស្វែងយល់ពីផលវិបាកនៃការប្រើប្រាស់សារធាតុ ដូពីង

វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុ ដូប៉ា ក្នុងវិស័យកីឡា ត្រូវបានធ្វើឡើងជូនដល់គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង។ វគ្គនេះធ្វើឡើងក្រោមអធិបតី លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។  មានប្រសាសន៍ក្នុងពិធីបើក លោកជំទាវ រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តអនុវត្តភារកិច្ចបានល្អប្រសើរ និងខ្នះខ្នែងពុះពារដោះស្រាយបញ្ហា ព្រមទាំងសម្របសម្រួលកិច្ចការនានាទាំងក្នុងនិងក្រៅប្រទេសបានជោគជ័យ។  លោកជំទាវក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់គប្បីខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់ណែនាំរបស់គ្រូឧទ្ទេស បើមានចម្ងល់ត្រូវហ៊ានសួរ ឬស្នើសុំឱ្យគាត់បញ្ជាក់ឡើងវិញ ជាពិសេសយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្តដល់មិត្តរួមអាជីព អត្តពលិក ព្រមទាំងមន្ត្រីនៅក្នុងសហព័ន្ធរបស់ខ្លួន ព្រោះយើងមិនអាចធ្វើការបណ្តុះបណ្តាលបានគ្រប់ទាំងអស់គ្នាក្នុងរយៈពេលខ្លីនេះបានទេ បើអ្នកបានចូលសិក្សាមិនចែករំលែកបន្ត គឺយើងមិនអាចអនុវត្តបានជោគជ័យទាំងអស់គ្នាឡើយ។ជាមួយគ្នានេះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្តល់គន្លឹះ៣ចំណុចសំខាន់ៗផងដែរ ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡារៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួមសរុបចំនួន៧៥នាក់ ជាគ្រូបង្វឹក មន្ត្រីកីឡា និងតំណាងសហព័ន្ធកីឡាជាតិគោលដៅចំនួន៣៧នាក់។ វគ្គនេះមានគោលបំណងដើម្បីផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង និងការពិន័យទោសទណ្ឌដែលកើតឡើងក្រោយការរកឃើញថាមានការរំលោភលើវិធានប្រឆាំងដូពីង ជាពិសេសសិក្ខាកាមអាចបន្តចែករំលែកពីអ្វីដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាល ដូចជាការបញ្ចូលទិន្នន័យរបស់អត្តពលិកនៅក្នុងប្រព័ន្ធ៕

Read More
Featured កីឡា កីឡាជាតិ

សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា៖​ ផ្លាស់ប្ដូរ​ប្រធាន​សហព័ន្ធ​ដឹកនាំ​ថ្មី​ អាណត្តិ​ទី៨​ ឆ្នាំ​២០២៥​ ដល់​ ២០២៩​

សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៧​ និង​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​ បន្ត​ដឹកនាំ​អាណត្តិ​ថ្មី​ ខណៈ​ឯកឧត្ដម​ ប៊ុយ​ សុភ័ណ្ឌ​ ជាប់ឆ្នោត​ក្លាយ​ជា​ប្រធាន​សហព័ន្ធ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ។​ ឯកឧត្តម​ ប៊ុយ​ សុភ័ណ្ឌ​ ប្រធាន​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​បាន​លើក​ឡើង​ថា​ សហព័ន្ធបានដាក់ចេញនូវទិសដៅការងារ និងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់អាណត្តិទី៨​ ឆ្នាំ២០២៥-២០២៩ ដូចជា​ រៀបចំផែនការយុទ្ធសាស្ត្រ ២០២៥-២០២៩ ដោយកំណត់បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និង​សូចនាករ វាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប។​ ពង្រឹងយន្តការរដ្ឋបាល និង​គ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងារ។ ដឹកនាំស្វែងរកដៃគូរៀបចំការប្រកួតតាមរាជធានី ខេត្ត និងការបង្កើតការប្រកួតកម្រិតផ្ទាល់។ អភិវឌ្ឍធនធានមនុស្សសហព័ន្ធតាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិ អន្តរជាតិសម្រាប់ គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម និងមន្ត្រីបច្ចេកទេស។ អភិវឌ្ឍគុណវុឌ្ឍកីឡាកម្រិតខ្ពស់ (High-Performance) ក្នុងក្រុមជម្រើសជាតិ តាមរយៈការពង្រឹងកម្មវិធី ហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ បង្កើនកម្មវិធីបោះជំរុំហ្វឹកហាត់។ បង្កើតបណ្ឌិតសភាប្រដាល់សកល “Boxing Academy” និងអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម (Talent Identification Program) […]

Read More
Featured កីឡា កីឡាជាតិ

តំណាង​ទូរទស្សន៍​ថោន៖ កម្មវិធី​ប្រកួត​សម្រាប់​ថ្នាល​មាន​ហើយ​ចាំ​មើល​មាន​អ្នក​គាំទ្រ​ទេ…

តំណាង​ស្ថានីយទូរទស្សន៍​ថោន (TOWN)​ បាន​បញ្ជាក់​ថា​ តប​តាម​សំណូមពរ​មួយ​ចំនួន​ចង់​ឲ្យ​មាន​ការ​ប្រកួត​ថ្នាល​ដើម្បី​បន្តវេន​កីឡាករ​ចាស់ៗ​ ឥលូវ​នេះ​ខាង​លោក ​និង​ម្ចាស់​ឧបត្ថម្ភ​ DRAGON បង្កើត​ហើយ​នៅ​សប្ដាហ៍​នេះ​ចាំ​មើល​មានអ្នក​គាំទ្រ​ទេ​ ឬ​ថា​បាន​តែ​មាត់។​ ឯកឧត្ដម​ ហាក់​ សុខហេង​ នាយក​គ្រប់គ្រង​ការ​ផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍​ថោន (TOWN)បាន​ឲ្យ​ដឹង​ថា​ កន្លង​ទៅ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​សំណូមពរ​ដល់​ខាង​ស្ថានីយ​ឲ្យ​បង្កើត​ការ​ប្រកួត​ថ្នាល​ដើម្បី​ត្រៀម​ស្នង​កីឡាករ​ចាស់ៗ​នា​ពេល​បច្ចុប្បន្ន​នេះ។​ ព្រោះ​ឃើញ​ភាគ​ច្រើនមាន​តែ​កម្មវិធី​សម្រាប់​កីឡាករ​ឈុត​ធំៗ​។​ ឯកឧត្ដម​លើក​ឡើង​ចំៗ​ទៅ​កាន់​អ្នក​គាំទ្រ​ថា​ ឥលូវ​នេះ​ខាង​ស្ថានីយ​បាន​បំពេញ​​បំណង​ Fan ហើយ​ ដូច្នេះ​ចាំ​មើល​​មាន​អ្នក​​ទៅ​ទស្សនា​ ឬ​គាំទ្រ​តាម​ការ​ Live​ ទេ។​ កុំ​​និយាយ​បាន​តែ​មាត់​ សំណូមពរ​ឲ្យ​មាន​ហើយ​ ប៉ុន្តែ​ខ្លះមិន​គាំទ្រ​ និង​ជួយ​លើកស្ទួយ​ឲ្យ​សោះ។​ នាយក​គ្រប់គ្រង​ការ​ផ្សាយ​​បន្ថែម​ទៀត​ថា​ ដើម្បី​ឲ្យ​កីឡាករ​ កីឡា​ការិនី​ គុន​ខ្មែរ​មាន​ចំនួន​កាត់​តែ​ច្រើន​ និង​សំបូរ​កម្មវិធី​ថ្នាល​ លុះត្រា​តែ​អ្នក​គាំទ្រ​ងាក​មក​ជួយ​គាំទ្រ​ ជួយ​លើកស្ទួយ​ទាំង​អស់​គ្នា​ ដូច​ការ​ប្រកួត​ឈុត​ធំ​ដែរ​ទើប​កម្មវិធី​សម្រាប់​ថ្នាល​ទាំង​នោះ​អាច​បន្តដំណើរ​ទៅ​មុខ​បាន​ទៀត។​ ឯកឧត្ដម​សូម​ថ្លែង​អំណរគុណ​ដល់​ DRAGON Beer ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​បង្កើត​កម្មវិធី​ប្រដាល់​ថ្នាល​ Dragon Kunkhmer ចាប់​ពី​ថ្ងៃ​ទី១​ ខែ​មីនា​ ឆ្នាំ​២០២៥​ នេះ​តទៅ​ ដែលនេះ​​ជា​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ក្មេងៗ​បាន​បញ្ចេញ​សមត្ថភាព​ សន្សំ​បទ​ពិសោធ​ ឆ្ពោះ​ទៅ​បន្ត​វេន​រៀមច្បង​នៅ​ថ្ងៃ​ខាង​មុខ។​ បញ្ជាក់​ដែរ​ថា​ ស្ថានីយទូរទស្សន៍​​ថោន (TOWN)​ រួម​ជា​មួយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​ម្ចាស់​ឧបត្ថម្ភ​ Dragon […]

Read More