លោក Anthony Galliano: អនុប្រធាននៃសភាពាណិជកម្មអាមេរិក ក្លាយជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ

លោក Anthony Galliano អគ្គនាយកប្រតិបត្តិCambodia Investment Management Group និងជាអនុប្រធាននៃសភាពាណិជកម្មអាមេរិកនៅកម្ពុជា (AmCham) ត្រូវបានជ្រើសតាំងជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រហើយ នាពេលថ្មីៗនេះ ស្របពេលដែលលោកបានប្តេជ្ញាចិត្តគាំទ្រដល់ការងាររបស់អង្គការផ្កាយសមុទ្រ និងរួមចំណែកជួយដល់កុមារ និងក្រុមគ្រួសាររាប់ពាន់នាក់នៅប្រទេសកម្ពុជា តាម រយៈបេសកកម្មដ៏សំខាន់របស់អង្គការនេះទៀតផង ។

កិច្ចសហការ និងជួយជ្រោមជ្រែងរបស់លោក Anthony Galliano ដល់អង្គការផ្កាយសមុទ្របានចាប់ផ្តើមឡើងជាមួយនឹងការគាំទ្រ និងការជឿជាក់យ៉ាងមុតមាំរបស់លោកចំពោះការប្តេជ្ញាចិត្តរបស់អង្គការផ្កាយសមុទ្រក្នុងការផ្លាស់ប្តូរជីវិតកុមារជាច្រើននាក់ តាមរយៈការអប់រំ ។

ដោយមើលឃើញពីផលវិជ្ជមានដ៏សំខាន់កើតចេញពីការងាររបស់អង្គការផ្កាយសមុទ្រ លោក Galliano ឲ្យដឹងថា៖“បានយល់ដឹង និងឃើញកាន់តែច្បាស់ពីការងាររបស់អង្គការផ្កាយសមុទ្រគឺពិតជាបានបំផុសគំនិត និងលើកទឹកចិត្តរបស់ខ្ញុំកាន់តែខ្លាំងឡើង ក្នុងការចូលរួមលើកកម្ពស់ និងរួមចំណែកក្នុងសកម្មភាពនានារបស់អង្គការនេះ ។ អ្វីដែលយើងអាចធ្វើទៅបានក្នុងការផ្លាស់ ប្តូរជីវិតកុមារ តាមរយៈការអប់រំគឺមិនមែនគ្រាន់តែការជួយប៉ុណ្ណោះទេ តែវាក៏ជាទំនួលខុសត្រូវ​របស់យើងផងដែរ ។

ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ ហើយខ្ញុំប្តេជ្ញាចិត្តនឹងជួយផ្សព្វផ្សាយពីការងាររបស់អង្គការនេះ និងគាំទ្រដល់ការរៃអង្កាសមូលនិធិគាំទ្រដល់កម្មវិធីនានាក្នុងអង្គការ ក៏ដូចជាផ្តល់ឱកាសដល់កុមារឲ្យពួកគេទទួលបានអនាគតល្អប្រសើរថែមទៀតផង ។ ការងារនេះគឺជាមោទនភាពធំបំផុតសម្រាប់ខ្ញុំ ហើយជាអ្វីដែលខ្ញុំពេញចិត្តនឹងប្រឹងប្រែងបំពេញ ។ ”

អ្នកស្រី ជួប វិច្ឆិកា ជាអគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បានលើកឡើងពីសារៈសំខាន់ចំពោះអង្គការផ្កាយសមុទ្រ ដែលមានលោក Galliano ចូលរួមជាទូតសុច្ឆន្ទៈ ដោយអ្នកស្រីបានបញ្ជាក់ថា “បទពិសោធន៍ដ៏ច្រើន និងភាពជោគជ័យរបស់ Anthony ក្នុងវិស័យជំនួញនៅកម្ពុជានឹងនាំមកនូវគុណតម្លៃដ៏ធំធេងដល់អង្គការផ្កាយសមុទ្រ ហើយសមត្ថភាពរបស់លោកក្នុងការបង្កើតភាពជាដៃគូសាជីវកម្មដ៏រឹងមាំនឹងគាំទ្រយ៉ាងខ្លាំងជំរុញដល់បេសកកម្មរបស់អង្គការឲ្យឆ្ពោះទៅមុខ ។ ពួកយើងមានសេចក្តីរំភើបរីករាយក្រៃលែងក្នុងការទទួលស្វាគមន៍លោកមកចូលរួមក្នុងគ្រួសារអង្គការផ្កាយសមុទ្រហើយសង្ឃឹមយ៉ាងមុតមាំនូវកិច្ចសហការកាន់តែទូលំទូលាយកើតចេញការចូលរួមរបស់លោក ។ ”

ក្នុងតួនាទីជាអ្នកដឹកនាំក្នុងវិស័យជំនួញដ៏មានឥទ្ធិពលម្នាក់ និងជាអនុប្រធាននៃសភាពាណិជកម្មអាមេរិកនៅកម្ពុជា (AmCham) ផងដែរនោះ លោក Galliano បានផ្តល់កិច្ចគាំទ្រសំខាន់ៗជាច្រើនជួយដល់បេសកកម្មរបស់អង្គការផ្កាយសមុទ្ររួចមកហើយ ដោយជួយដល់កម្មវិធីអប់រំរបស់អង្គការនេះដោយផ្ទាល់ ។
បើតាមអង្គការផ្កាយសមុទ្រ តួនាទីថ្មីរបស់លោក Galliano ជាទូតសុច្ឆន្ទៈរបស់អង្គការនេះគឺមានអត្ថន័យលើសពីតួនាទីទៅទៀត នេះជាសកម្មភាពអំពាវនាវដ៏សំខាន់ ។ លោកនឹងប្រើប្រាស់បណ្តាញទំនាក់ទំនង និងឥទ្ធិពលដ៏ធំរបស់លោក ដើម្បីផ្សព្វផ្សាយពីការងារអង្គការផ្កាយសមុទ្រ ក៏ដូចជាកៀងគរនូវធនធានចាំបាច់ ដែលនឹងជួយឲ្យអង្គការនេះអាចពង្រីកលទ្ធភាពរបស់ខ្លួនជួយដល់កុមារកាន់តែច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ហើយជឿជាក់ថាកិច្ចសហការនេះនឹងបោះជំហានឆ្ពោះទៅរកសមទ្ធិផលថ្មីៗជាច្រើន និងបង្កើតការផ្លាស់ប្តូរយូរអង្វែងនៅក្នុងជីវិតកុមារជួបប្រទះការលំបាកជាច្រើន ៕

សង្គម​

សម្តេចធិបតីសារទរចំពោះភាពជោគជ័យនៃកិច្ចប្រជុំGBCរវាងកម្ពុជា-ថៃ

ក្រោយកិច្ចប្រជុំរវាងកម្ពុជាថៃ ដែលធ្វើឡើងនៅប្រទេសម៉ាស៊ីបានបញ្ចប់នាថ្ងៃទី៧ខែសីហាឆ្នាំ២០២៥នេះ យោងតាមសំណេរលើហ្វេសបុកផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសរសេរថា ៖ ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរ កម្ពុជា-ថៃបានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិនៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។ ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) […]

Read More
Featured សង្គម​

ក្រុមហ៊ុន ជីហ្គៀ គ្រុប បង្ហាញ​ម៉ាស៊ីនត្រជាក់​ LG DualCool AI Air ស៊េរីចុងក្រោយទំនើប​ហួស​ពី​ការស្មាន​

ក្រុមហ៊ុន ជីហ្គៀ គ្រុប យប់​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥ បាន​រៀបចំកម្មវិធី LG AI Air Showcase ឆ្នាំ២០២៥ ដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG DualCool AI Air ស៊េរីចុងក្រោយ។ ម៉ូដែលថ្មីនេះមានភាពត្រជាក់ឆ្លាតវៃ ប្រសិទ្ធភាពថាមពល និងភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់នា​សម័យ​ទំនើប​នេះ។​ ទិដ្ឋភាពតាំងបង្ហាញ នា​ឱកាស​នោះ​ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបលើក​ឡើង​ថា​ ភាពរីកចម្រើន​ន​នៃ​បច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះកាន់តែខ្លាំង បានជំរុញឱ្យមានការបញ្ជារទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងដូចគ្នា ជាពិសេសម៉ូដែល ដែលមានមុខងារឆ្លាតវៃ ផ្តល់ប្រសិទ្ធភាពក្នុងការសន្សំសំចៃភ្លើង និងផាសុកភាពក្នុងក្រុមគ្រួសាររបស់អ្នកប្រើប្រាស់។ ទិដ្ឋភាពតាំងបង្ហាញ ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជា ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយដៃគូយុទ្ធសាស្ត្ររបស់យើងគឺក្រុមហ៊ុន LG Electronics ដើម្បីនាំយកម៉ាស៊ីនត្រជាក់ LG DualCool AI Air មកកាន់ទីផ្សារកម្ពុជា។ […]

Read More
Featured សង្គម​

សិទ្ធិមនុស្សកម្ពុជា បញ្ចូនតំណាងចូលរួមសិក្ខាសាលាអាយឆាស្ដីពីការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ

វៀងចន្ទន៍៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ស៊្រាង ចិន្ដា និងឯកឧត្តម លឹម ឡេង សមាជិក គ.ស.ម.ក. បានចូលរួមសិក្ខាសាលាអាយឆាស្ដីពីការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសសមាជិកអាស៊ានជារដ្ឋភាគី នាថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សិក្ខាសាលានេះ រៀបចំឡើងដោយអាយឆាឡាវ ក្នុងគោលបំណងផ្ដល់ជាវេទិកាមួយដល់តំណាងរដ្ឋាភិបាល ស្ថាប័នជាតិសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីចែករំលែកនូវឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចនានាក្រោមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនយន្ដការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ព្រមទាំងដើម្បីជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។ ជាការចែករំលែក និងឆ្លើយតបទៅនឹងវត្ថុបំណងនៃសិក្ខាសាលានេះ ឯកឧត្តម ស្រ៊ាង ចិន្ដា បានចែករំលែកនូវបទពិសោធនិងមេរៀនល្អៗរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោមសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ៗទាំង ៩ រួមទាំងពិធីសារបន្ថែមចំនួន ៤ ទៀត។ ក្នុងនោះ ឯកឧត្តមបានបង្ហាញពីរបៀបនៃការអនុវត្តបទប្បញត្តិច្បាប់សិទ្ធិមនុស្សអន្តរជាតិក្នុងប្រទេសកម្ពុជា និងជាពិសេស យន្ដការនៃការរៀបចំរបាយការណ៍សិទ្ធិមនុស្សជាតិក្រោមដែនសមត្ថកិច្ចរបស់ គ.ស.ម.ក. ដែលធ្វើឱ្យ គ.ស.ម.ក. អាចរៀបចំនិងបញ្ជូនរបាយការណ៍ទៅអង្គការសហប្រជាជាតិទាន់ពេលវេលា។ […]

Read More