សង្វៀន​បាយ័ន៖​ ខ្សែក្រវាត់​ខារ៉ាបាវ​​រដូវកាល​​ទី១៣ ផ្តល់​ឱកាស​កីឡាករ​ទម្ងន់​ស្រាល​ ៥៧​គីឡូក្រាម​ ​

ស្ថានីយ​ទូរទស្សន៍​បាយ័ន​ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​ រដូវ​កាល​ទី១៣​ បន្ត​ទៀត​ហើយ​ ដោយ​លើក​នេះ​ផ្ដល់​ឱកាស​កីឡាករ​ឆ្នើម​កម្ពុជា​ទម្ងន់​ស្រាល​ប្រភេទ​ ៥៧​ គីឡូក្រាម​​ប្រជែង​ជា​មួយ​បរទេស។​

លោក​ នាង​ ស៊ីវុត្ថា​ តំណាង​ទូរទស្សន៍​បាយ័ន​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​រដូវ​កាល​ទី១​៣ នេះ​គឺ​ផ្ដល់​ឱកាស​ដល់​កីឡាករ​ជំនាន់​ក្រោយ​ពិសេស​ទម្ងន់​ ៥៧​ គីឡូក្រាម​នេះ​បាន​បង្ហាញ​សមត្ថភាព​ សាង​កេរ្តិ៍ឈ្មោះ​ដើម្បី​ឈាន​ទៅ​រក​ភាព​ល្បីល្បាញ​លើ​វិស័យ​ប្រដាល់​គុន​ខ្មែរ​នៅ​ថ្ងៃ​ខាង​មុខ។​

ដូច្នេះ​សង្វៀន​បាយ័ន​ រួម​ទាំង​​​ម្ចាស់​ឧបត្ថម្ភ​ផ្ដាច់​មុខ​គឺ​ភេសជ្ជៈ​ខារ៉ាបាវ​ ជា​ថ្នាល​ដ៏​ល្អ​មួយ​សម្រាប់​កីឡាករ​ក្មេង​ៗ​ជំនាន់​ក្រោយ​ស្វែង​រក​បទ​ពិសោធ​ និង​ជា​ការ​រួមចំណែក​លើក​ស្ទួយ​គុន​ខ្មែរ​ បង្កើន​ធនធាន​ផង​ដែរ។​ យ៉ាងណា​លោក​ នាង​ ស៊ីវុត្ថា​ មិន​ភ្លេច​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ចម្រុះ​ជាតិ​សាសន៍​ដែល​តែងតែ​មក​ទស្សនា​ និង​ដឹកនាំ​ផ្សព្វផ្សាយ​ដល់​បរទេស​ឲ្យ​មក​ដល់​សង្វៀន​បាយ័ន​ផ្ទាល់​ដូច​បាន​ឃើញ​ស្រាប់។​

ជម្រាប​ផង​ដែរ​ថា​ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​ ទម្ងន់​ ៥៧​គីឡូក្រាម​របស់​សង្វៀន​បាយ័ន​ នេះ​គឺ​បាន​ប្រកួត​សប្ដាហ៍​ទី១​ របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃអាទិត្យ​ ទី២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ស្ទឹងមានជ័យ។​ កីឡាករ​ ៤​​ រូប​ រួម​មាន​ យ៉ន​ ពិសី​ ធន់​ ស៊ីម៉ូវ​ នូវ សុខទី​ លី សុខា​។​ ពួកគេ​នឹង​ត្រូវ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ចំនួន​ ៤ប្រកួត​ជា​មួយ​អ្នក​លេង​គុន​ថៃ​ ៤រូប​ដូច​គ្នា​ បន្ទាប់​មក​កីឡាករ​ខ្មែរ ២រូប ថៃ ២រួប​ ​នឹង​ត្រូវ​ឡើង​ទៅ​ជុំ​ទី២​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត។​ ម្ចាស់​ខ្សែក្រវាត់​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ ៦,០០០​ដុល្លារ​អាមេរិក​ លេខ២​ ទទួល​បាន​ ៣,៥០០ដុល្លារ លេខ៣​ ទទួល​បាន​ ២,០០០​ដុល្លារ​ លេខ៤ ទទួល​បាន​ ១,០០០​ដុល្លារ៕​

Featured កីឡា

អគ្គស្នងការដ្ឋាននគរបាលជាតិ ក្លាយជាម្ចាស់ជើងឯក “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥

ទីបំផុត ក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានក្លាយជាម្ចាស់ជើងឯក“ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ ក្រោយយកឈ្នះក្រុម ម្ចាស់ជើងឯកឆ្នាំចាស់ អន្តោប្រវេសន៍មានជ័យក្នុងលទ្ធផលយ៉ាងចាស់ដៃ ៣ទល់០ នាវគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃទី១១មិនាឆ្នាំ២០២៥ម្សិលមិញនេះ។ ចំពោះក្លឹបខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយប្រកួតវគ្គចុងក្រោយឈ្នះ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងលទ្ធផល៣ទល់២។ មុននឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះការប្រកួតដែលដំណើររយៈពេលជិត២ខែ ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ គឺក្លឹបបាល់ទាត់អន្តោប្រវេសន៍មានជ័យ បានយកឈ្នះ ក្លឹបខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ២ទល់០ ស្របពេលដែល អគ្គស្នងការដ្ឋាននគរបាលជាតិ យកឈ្នះ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ៩ទល់៣ កាលពីល្ងាចទី០៧ ខែមីនា ឆ្នាំ២០២៥ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ដូច្នេះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួប អន្តោប្រវេសន៍មានជ័យ ដើម្បីដណ្ដើមជើងឯក  និងទម្លាក់ម្ចាស់ជើងឯកឆ្នាំចាស់បានសម្រេច ក្នុងលទ្ធផល៣-០ រីឯការប្រកួតដណ្ដើមយកលេខ៣ គឺក្លឹបបាល់ទាត់ខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឈ្នះ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ  ។ ពិធីបិទជាផ្លូវការធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី […]

Read More
Featured កីឡា

 ល្បុក្កតោជើងឯកថ្នាក់ជាតិ៖ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ឈរលេខ១ ឈ្នះមេដាយមាស៥គ្រឿង

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេល៣ថ្ងៃនេះការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤បានរកឃើញម្ចាស់ជ័យលាភីលើ១៨វិញ្ញាសាហើយ ដោយក្នុងនោះ សាលាគុនកីឡាគុនល្បុក្កតោនៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ក្នុងចំណោម ២៩សាលាគុនមកពី១០រាជធានី-ខេត្ត។ មានប្រសាសន៍ក្នុងពិធីបិទជាផ្លូវការនាល្ងាចថ្ងៃទី១១ខែមិនាឆ្នាំ២០២៥  នៅមជ្ឈមណ្ឌលហ្វឹកហាត់ការ៉ាតេនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាតែងតែយកចិត្តទុកដាក់បន្តអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យក្បាច់គុនខ្មែរទាំងនៅកម្រិតថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។ គុនល្បុក្កតោ ជាក្បាច់គុនដ៏ចំណាស់ ដែលបានរស់ឡើងឡើងវិញ ដោយសារកម្លាំងសាមគ្គីភាព ព្រលឹងជាតិ នៅជាមួយយើងទាំងអស់គ្នានៅគ្រប់ៗជំនាន់។ ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យក៏បានកោតសរសើរចំពោះកីឡាករ កីឡាការិនីគុនល្បុក្កតោទាំងអស់ចូលរួមប្រកួតប្រយុទ្ធប្រកបដោយស្មារតីអង់អាចក្លាហាន ទោះបីជាឈ្នះ ឬចាញ់យ៉ាងណាក្តី។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគណៈកម្មការរៀបចំការប្រកួតដែលបានខិតខំរៀបចំឱ្យដំណើរការដោយរលូន រយៈពេល៣ថ្ងៃនេះឱ្យទទួលបានលទ្ធផលជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធបន្តប្រឹងប្រែងអភិរក្ស និងអភិវឌ្ឍកីឡាគុនល្បុក្កោ ដែលជាក្បាច់គុនមរតកព្រលឹងជាតិខ្មែរឱ្យស្ថិតស្ថេរយូរអង្វែងផងដែរ។ យោងតាមរបាយការណ៍របស់គណៈកម្មការបច្ចេកទេសសហព័ន្ធបានឱ្យដឹងថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ដែលមានរយៈពេល៣ថ្ងៃពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០២៥ ទទួលបានចំនួនអ្នកចូលរួមសរុប ២៤៥ នាក់ រួមមាន៖ ប្រតិភូគ្រូបង្វឹក ៣៥នាក់, កីឡាករ […]

Read More
Featured កម្សាន្ត

៤សន្លឹកទិដ្ឋភាពពេលរាត្រីនៅសមុទ្រខេត្តកែប ដោយ ពនេចរ

ឆ្នាំមុនថ្ងៃនេះ ខ្ញុំទៅបោះតង់នៅកោះពោធិ៍ បានជួបប្លង់តុងច្រើនតាមឆ្នេរខ្សាច់ ដែលជារូបភាពមិនងាយឃើញច្រើនចឹងនៅស្រុកយើង ឆ្នាំនេះខ្ញុំអត់បានទៅថតទេ ព្រោះទូរស័ព្ទឲ្យក្រុមហ៊ុនវិញហើយ ចឹងសម្រាប់បងប្អូនដែលចង់ឃើញ និងថតរូប អាចទៅលេងចាំពីពេលនេះបាន មុនទៅបោះតង់នៅកោះពោធិ៍ ត្រូវកក់ទូកនិងសួរពត៌មានពីកោះសិន 066428427 សម្រាប់ពត៌មាន សំណេររបស់គាត់ ៕

Read More